ចង់ឲ្យបរទេសស្គាល់និងអភិរក្សម្ហូបខ្មែរ ចុងភៅនារីម្នាក់ខំធ្វើរឿងច្រើនយ៉ាងគួរឲ្យរំភើបចិត្ត

ចង់ឲ្យបរទេសស្គាល់និងអភិរក្សម្ហូបខ្មែរ ចុងភៅនារីម្នាក់ខំធ្វើរឿងច្រើនយ៉ាងគួរឲ្យរំភើបចិត្ត

ចុចអានអត្ថបទដើម ពុធ, 18 កញ្ញា 2019 14:00 អ្នក​ស្រី ​រស់​ រតនៈ ​ជា​ចុង​ភៅ​ខ្មែរ​ម្នាក់​ដែល​​តែង​ទៅ​ក្រៅ​ប្រទេស​ញឹក​ញាប់។ ​ប៉ុន្តែ​ពេល​ទៅ​ដល់​បរទេស​ម្ដង​ៗ ​ជន​ជាតិ​គេ​ស្គាល់​​ម្ហូប​របស់​ប្រទេស​ផ្សេង​ៗ​យ៉ាង​​ច្បាស់ ​សូម្បី​ម្ហូប​នៅ​ជុំវិញ​ប្រទេស​ជិត​ខាង​យើង​ដូច​ជា​ថៃ វៀត​ណាម​ជា​ដើម ​ក៏​បរទេស​ជា​ច្រើន​ស្គាល់​ដែរ។ ​ដោយ​ឡែក​ម្ហូប​ខ្មែរ​ហាក់​ឯកោ មិន​សូវ​មាន​អ្នក​ណា​ស្គាល់​នោះ​ឡើយ។ ​ ​​​ឃើញ​ដូច្នេះ ចុង​ភៅ​រូប​នេះ​បាន​សាក​ល្បង​ធ្វើ​ម្ហូប​ខ្មែរ​ឲ្យ​បរទេស​ភ្លក់ ​ហើយ​ពួក​គេ​លាន់​មាត់​ថា​ឆ្ងាញ់​និង​​ប្រាប់​ថា​រស​ជាតិ​ពិសេស​បែប​នេះ ​កន្លង​មក​ពួក​គេ​មិន​ធ្លាប់​ហូប​ទាល់​តែ​សោះ។ ​​ពួក​គេ​សរសើរ​ថា ​ម្ហូប​ខ្មែរ​ឆ្ងាញ់​ថ្មី​ស្រស់ គួរ​ឲ្យ​ចង់​ទទួល​ទាន​ណាស់។ ​ដោយ​សារ​តែ​​មិន​ចង់​បាត់​បង់​ម្ហូប​ខ្មែរ និង​ចង់​អភិរក្ស​​ម្ហូប​​ខ្មែរ​​ឲ្យ​មាន​គេ​ស្គាល់​ច្រើន ដូច្នេះ​ចុង​ភៅ​រតនៈ ​សម្រេច​ចិត្ត​ចង​ក្រង​សៀវ​ភៅ​​មាន​ឈ្មោះ​ថា ​​"​ញ៉ាំ​" ​ដែល​ប្រមូល​ម្ដុំ​ដោយ​ម្ហូប​ខ្មែរ​​​ច្រើន​មុខ​។ ​អ្នក​ស្រី ​​ខំ​ស្រាវ​ជ្រាវ​​​ហើយ​ជួប​ការ​លំបាក​ច្រើន​ដោយសារ​ពិបាក​រក​ឯក​សារ។ ​ទម្រាំ​សរសេរ​មួយ​មុខ​ម្ហូប​ឡើង​គឺ​ស្មុគ​ស្មាញ​ ​​ ​មិន​ថា​ទាំង​គ្រឿង​ផ្សំ រង្វាស់​រង្វាល់​គ្រឿង​ផ្សំ ​ការ​រចនា ​រូប​ភាព ​​និង​ស្វែង​រក​​អ្នក​ជំនាញ​ឲ្យ​ត្រួត​ពិនិត្យ​ជា​ដើម។ ​​​ ចំណាយ​ពេល​ជាង​២​ឆ្នាំ ​ឆ្លង​កាត់​ការ​លំ​បាក​ជា​ច្រើន​ទាំង​ថវិកា​និង​កម្លាំង​ញើស​ឈាម ​ជួន​កាល​រហូត​ស្រក់​ទឹក​ភ្នែក​ទៀត ​ចុង​ភៅ​រតនៈ ​បាន​សម្រេច​បោះ​ពុម្ព​​ផ្សាយ​សៀវ​ភៅ​នេះ​ឡើង ​ដោយ​​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន ​សូម្បី​នៅ​ក្រៅ​ប្រទេស​ដោយ​លក់​អស់​ជាង​ពីរ​ពាន់​ក្បាល ពិសេស​​​នៅ​​អាមេរិក​និង​អូស្ត្រាលី​លក់​ដាច់​ជាង​គេ។ លើស​ពី​នេះ ​តាម​រយៈ​ការ​ទិញ​សៀវ​ភៅ​ "ញ៉ាំ" ​​អ្នក​ស្រី​បាន​ទុក​មួយ​ចំណែក​សម្រាប់​ការ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ ដែល​លោក​អ្នក​អាច​ទិញ​បាន​នៅ​តាម​បណ្ណាគារ​ផ្សេងៗ​។ ចុង​ភៅ​សម្បូរ​​វោហារ​សព្ទ​​បន្ត​ថា ដើម្បី​ផ្សព្វ​ផ្សាយ​ម្ហូប​ខ្មែរ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់​តែ​ទូលាយ ​អ្នក​ស្រី​ក៏​បាន​បង្កើត​បេសកកម្ម​មួយ ក្នុង​ការ​លើក​ស្ទួយ​និង​ថែរក្សា​រូបមន្ត​ម្ហូប​ខ្មែរ ។ ដោយ​ជាក់​ស្ដែង​អ្នក​ស្រី​ក៏​ជួយ​រក​កម្រៃ​ដើម្បី​ស្រាវ​ជ្រាវ​មុខ​ម្ហូប​ខ្មែរ លើស ​១​​៥,០០០ ដុល្លារ​ដោយ​​ទទួល​បាន​ជោគ​ជ័យ​លើស​ការ​រំ​ពឹង​ទុក។ សម្រាប់​សៀវ​ភៅ​ ​"​ញ៉ាំ" ​លោក​អ្នក​អាច​ទិញ​បាន​ក្នុង​តម្លៃ ២៩​ដុល្លារ ក្នុង១ក្បាល។ ​សម្រាប់​ប្រិយ​មិត្ត​ Kanha ​និង Sabay ​នឹងទទួលបានតម្លៃ​ពិសេស ត្រឹម​តែ​ ២៥​ដុល្លារ​ ប៉ុណ្ណោះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ​ម្យ៉ាង​ទៀត ថវិកា ​១ ,​៥០ ​ដុល្លារ ពី​ការ​ទិញ​សៀវ​ភៅ​ "ញ៉ាំ​" ​នឹង​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា។ លោក​អ្នក​​អាច​ទិញ​សៀវ​ភៅ​មុខ​ម្ហូប​នេះ​តាម​រយៈ​តំណ Link ​នេះ​ ៕  
Rotanak Admin - Dec 19, 2019
Brasserie Louis partners with local celebrity Chef Nak

Brasserie Louis partners with local celebrity Chef Nak

Brasserie Louis partners with local celebrity chef Nak to shine a spotlight on Cambodia's rich culinary heritage Read the original article here November 11, 2019 Rosewood Phnom Penh is honored to announce an exclusive partnership between Brasserie Louis and local celebrity chef Rotanak Ros, who goes by “Chef Nak.” As a passionate cook, food writer and entrepreneur, the self-taught chef is on a mission to preserve the traditions of Cambodian cuisine by adapting stalwart classics for modern diners. Beginning November 2019, guests can experience Chef Nak’s quintessentially Cambodian creations at Brasserie Louis, which overlooks the city’s ever-evolving skyline from its lofty perch on the hotel’s 35th floor.   To complement the sophisticated setting, Chef Nak’s specially designed signature menu features 12 of her most beloved recipes. On the menu, guests will discover delectable appetizers such as Plea Sach Ko Kantumthet (beef tenderloin with fresh kale and crispy shallots), Plea Trei (snakehead fish and lemongrass...
Rotanak Admin - Dec 18, 2019
ចុងភៅវ័យក្មេងក្លាយជាអ្នកតំណាងម្ហូបខ្មែរ Self-Taught Chef Turned Cambodian Cuisine Ambassador

ចុងភៅវ័យក្មេងក្លាយជាអ្នកតំណាងម្ហូបខ្មែរ Self-Taught Chef Turned Cambodian Cuisine Ambassador

អ្នកស្រី រស់ រតនៈ ដែល​គេ​ស្គាល់​ថា​ជា Chef Nak កំពុង​ដាក់​ចិត្ត​ដាក់​កាយ​ថែរក្សា​និង​លើកស្ទួយ​ម្ហូប​ខ្មែរ។ មេ​ចុងភៅ​វ័យ​៣៤ឆ្នាំ ដែល​រៀន​ចម្អិន​ម្ហូប​អាហារ​ដោយ​ខ្លួន​ឯងនេះ មាន​ដើម​កំណើត​នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​ដឹង​ថា​ខ្លួន​ស្រលាញ់​សិល្បៈ​​ចម្អិន​ទាំង​ពី​កុមារភាព​មក​​ម្ល៉េះ។ ឥឡូវនេះ Chef Nak ក្លាយ​​ជា​អ្នក​ផ្សព្វផ្សាយ​​រស់​ជាតិ​ម្ហូប​ខ្មែរ​នៅ​ទូទាំង​ពិភពលោក ហើយ​កំពុង​ធ្វើការ​ជាមួយ​ក្រសួង​ទេសចរណ៍​ដើម្បី​អភិវឌ្ឍ​សិល្បៈ​ធ្វើ​ម្ហូប​ខ្មែរ​ស្តង់ដារ​អន្តរជាតិ​មួយ។ កាល​ពី​ខែ​កក្កដា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ម្ហូប​នៅ​សហរដ្ឋ​អាមេរិក​ Chef Nak បាន​ផ្ដល់​បទសម្ភាសន៍​ដល់ VOA អំពី​ដំណើរ​អាជីព​របស់​អ្នក​ស្រី ចាប់​តាំង​ពី​ហាន់​ខ្ទឹម​ស​នៅ​ក្នុង​ផ្ទះ​បាយ រហូត​ដល់​ដឹកនាំ​ក្រុមហ៊ុន​មួយ​ដែល​បង្កើត​មីនុយ​សម្រាប់​ភោជនីយដ្ឋាន​ ផលិត​កម្មវិធី​ធ្វើម្ហូប​លើ​ទូរទស្សន៍​ និង​និង​និពន្ធ​សៀវភៅ​ធ្វើ​ម្ហូប។ 30 វិច្ឆិកា 2019 ចាប ចិត្រា Ratanak Ros, or Chef Nak, dedicates her life to preserving and promoting Cambodian cuisine. The 34-year-old self-taught chef, originally from the capital city of Phnom Penh, discovered her passion for cooking as a child. Now she’s an ambassador for Cambodian flavors, and works with the Ministry of Tourism to develop Cambodian gastronomy. On her U.S. tour in July, the entrepreneurial Chef Nak talked to VOA about her journey from chopping garlic in her kitchen to overseeing a company that and develops menus for restaurants, hosts cooking shows, and produces a cookbook.
Rotanak Admin - Dec 18, 2019
Guardian chef of Khmer flavours

Guardian chef of Khmer flavours

Read the original article here Som Kanika / Khmer Times / October 11, 2019 It is true that the modern concept of gender equality no longer binds Cambodian women to kitchen. Ros Rotanak, better known as Chef Nak, sees cooking as her passion in life. For the Khmer cuisine enthusiast and entrepreneur, cookery is not only about feeding the hungry but also an important national identity that needs preservation. Som Kanika talks to Chef Nak talk about her hobby horse and her new cookbook featuring traditional Khmer dishes. Cambodia’s culinary odyssey is one among the distinctive cuisines in Southeast Asia. However, after ‘Year Zero’ and without a proper record, the local cuisines and authentic recipes are on the verge of fading from memory. Ros Rotanak, or Chef Nak as she prefers to be called, started her culinary career as an entirely self-taught cook for her family, with a bigger dream: to be the defender of...
Rotanak Admin - Dec 18, 2019
loader
Showing 9 - 12 of 26 results

Featured Posts

ចង់ឲ្យបរទេសស្គាល់និងអភិរក្សម្ហូបខ្មែរ ចុងភៅនារីម្នាក់ខំធ្វើរឿងច្រើនយ៉ាងគួរឲ្យរំភើបចិត្ត
Press

ចង់ឲ្យបរទេសស្គាល់និងអភិរក្សម្ហូបខ្មែរ ចុងភៅនារីម្នាក់ខំធ្វើរឿងច្រើនយ៉ាងគួរឲ្យរំភើបចិត្ត

ចុចអានអត្ថបទដើម ពុធ, 18 កញ្ញា 2019 14:00 អ្នក​ស្រី ​រស់​ រតនៈ ​ជា​ចុង​ភៅ​ខ្មែរ​ម្នាក់​ដែល​​តែង​ទៅ​ក្រៅ​ប្រទេស​ញឹក​ញាប់។ ​ប៉ុន្តែ​ពេល​ទៅ​ដល់​បរទេស​ម្ដង​ៗ ​ជន​ជាតិ​គេ​ស្គាល់​​ម្ហូប​របស់​ប្រទេស​ផ្សេង​ៗ​យ៉ាង​​ច្បាស់ ​សូម្បី​ម្ហូប​នៅ​ជុំវិញ​ប្រទេស​ជិត​ខាង​យើង​ដូច​ជា​ថៃ វៀត​ណាម​ជា​ដើម ​ក៏​បរទេស​ជា​ច្រើន​ស្គាល់​ដែរ។ ​ដោយ​ឡែក​ម្ហូប​ខ្មែរ​ហាក់​ឯកោ មិន​សូវ​មាន​អ្នក​ណា​ស្គាល់​នោះ​ឡើយ។ ​...
Dec 19, 2019
Brasserie Louis partners with local celebrity Chef Nak
Press

Brasserie Louis partners with local celebrity Chef Nak

Brasserie Louis partners with local celebrity chef Nak to shine a spotlight on Cambodia's rich culinary heritage Read...
Dec 18, 2019
ចុងភៅវ័យក្មេងក្លាយជាអ្នកតំណាងម្ហូបខ្មែរ Self-Taught Chef Turned Cambodian Cuisine Ambassador
Press

ចុងភៅវ័យក្មេងក្លាយជាអ្នកតំណាងម្ហូបខ្មែរ Self-Taught Chef Turned Cambodian Cuisine Ambassador

អ្នកស្រី រស់ រតនៈ ដែល​គេ​ស្គាល់​ថា​ជា Chef Nak កំពុង​ដាក់​ចិត្ត​ដាក់​កាយ​ថែរក្សា​និង​លើកស្ទួយ​ម្ហូប​ខ្មែរ។ មេ​ចុងភៅ​វ័យ​៣៤ឆ្នាំ ដែល​រៀន​ចម្អិន​ម្ហូប​អាហារ​ដោយ​ខ្លួន​ឯងនេះ មាន​ដើម​កំណើត​នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​ដឹង​ថា​ខ្លួន​ស្រលាញ់​សិល្បៈ​​ចម្អិន​ទាំង​ពី​កុមារភាព​មក​​ម្ល៉េះ។ ឥឡូវនេះ Chef Nak ក្លាយ​​ជា​អ្នក​ផ្សព្វផ្សាយ​​រស់​ជាតិ​ម្ហូប​ខ្មែរ​នៅ​ទូទាំង​ពិភពលោក ហើយ​កំពុង​ធ្វើការ​ជាមួយ​ក្រសួង​ទេសចរណ៍​ដើម្បី​អភិវឌ្ឍ​សិល្បៈ​ធ្វើ​ម្ហូប​ខ្មែរ​ស្តង់ដារ​អន្តរជាតិ​មួយ។ កាល​ពី​ខែ​កក្កដា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ម្ហូប​នៅ​សហរដ្ឋ​អាមេរិក​...
Dec 18, 2019
Guardian chef of Khmer flavours
Press

Guardian chef of Khmer flavours

Read the original article here Som Kanika / Khmer Times / October 11, 2019 It is true that the...
Dec 18, 2019