ក្រុមហ៊ុន MG ចូលចិត្តប្រទេសកម្ពុជា ហើយប្រទេសកម្ពុជាក៏ពេញចិត្តក្រុមហ៊ុន MG ផងដែរ។ សម្រាប់ក្រុមហ៊ុនរថយន្តពិតជាមានសារៈសំខាន់ណាស់ ក្នុងការតបស្នងទៅប្រទេសជាតិ ដែលបានស្វាគមន៍ពួកគេដោយបើកចំហរ។
ការទទួលស្គាល់ដោយទេពកោសល្យដែលកំពុងរីកចម្រើន គឺជាបេសកកម្មសង្គមមួយ ដែលក្រុមហ៊ុនរថយន្ត MG បានចាប់យក។ បន្ទាប់ពីមានការផ្សព្វផ្សាយចំនួនពីរលើក ដែលដឹកនាំដោយលោក Richard Yim ដែលជាគំនិតមួយរបស់យុវជនកម្ពុជា មានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតនៅក្នុងប្រទេស និង ការចូលរួមជាមួយ Youtuber Camcar ក្នុងដំណើរទៅកាន់មូលនិធិ Airavata ហើយក្រុមហ៊ុន MG ក៏បានគាំទ្រ អ្នកដែលនៅពីក្រោយការស្តារឡើងវិញនៃមុខម្ហូបខ្មែរផងដែរ។
ចុងភៅ Nak គឺជានារីម្នាក់ដែលកំពុងស្វែងរករូបមន្តមុខម្ហូបខ្មែរ។ ដំណើរស្វែងរកដើម្បីអបអរការអភិវឌ្ឍ និងការថែរក្សាសិល្បៈម្ហូបខ្មែរ។ បន្ទាប់មកនាងបានដើរលើផ្លូវមួយ ដើម្បីស្វែងរកបុព្វបុរសខ្មែរ ហើយកសាងកេរ្តិ៍តំណែលរបស់ម្ហូបខ្មែរឡើងវិញ ដែលត្រូវបានលុបចោលពីប្រវត្តិសាស្ត្របន្ទាប់ពីសង្គ្រាមស៊ីវិល។
ការងារដែលមានជំនាញវិជ្ជាជីវៈនេះ ត្រូវបានបង្ហាញឡើងនៅឯភោជនីយដ្ឋានរបស់នាង ដែលអតិថិជនដ៏មានសំណាងអាចរីករាយជាមួយនឹងវគ្គសិក្សាធ្វើម្ហូប ឬ ក៏បទពិសោធមួយពេញលេញ នៅក្នុងផ្ទះឈើបែបប្រពៃណីដ៏ស្រស់ស្អាតដែលធ្វើឱ្យអ្នកមានអារម្មណ៍ថា លោកអ្នកកំពុងតែនៅឆ្ងាយពីទីក្រុង។
ក្រុមហ៊ុន MG ដែលជាផ្នែកមួយនៃទំនួលខុសត្រូវរបស់កម្មវិធីសង្គម ហើយក្រុមហ៊ុនគឺមានគោលបំណងលើកស្ទួយទេពកោសល្យរបស់ប្រជាជនកម្ពុជា ដែលជាចំណុចសំខាន់មួយនៃយុទ្ធនាការរបស់ខ្លួន។ ក្រុមហ៊ុន MG ជឿជាក់យ៉ាងមុតមាំលើទេពកោសល្យរបស់ប្រទេសកម្ពុជា ក្នុងការដឹកនាំសហគ្រិនអ្នកច្នៃប្រឌិតជំនាន់ថ្មី ដូចជា មេចុងភៅ Nak ជាដើម។
លោក Sorya PUM នាយកគ្រប់គ្រងក្រុមហ៊ុន MG បានមានប្រសាសន៍ថា “នេះជាមហិច្ឆិតារបស់យើងក្នុងនាមជាភ្ញៀវនៃប្រទេសដ៏អស្ចារ្យនេះ ក្នុងការផ្តល់នូវវេទិកាមួយសំរាប់មនុស្សជំនាន់ថ្មី ដែលមានទេពកោសល្យ ដែលនឹងកសាងអនាគតនៃប្រទេសកម្ពុជា ដោយផ្អែកលើមូលដ្ឋានដ៏រឹងមាំនាពេលបច្ចុប្បន្ននេះ”៕